ចក្ខុវិស័យ & បេសកកម្ម

ចក្ខុវិស័យ

និយ័តករមូលត្រកម្ពុជាហៅកាត់ថា ន.ម.ក. ត្រូវបានបង្កើតឡើងក្រោយពីច្បាប់មូលបត្ររដ្ឋ និងច្បាប់ស្ដីពីការបោះផ្សាយ និង ជួញដូរមូលបត្រមហាជនបានអនុម័តរួច។ ន.ម.ក. មានគោលដៅគ្រប់គ្រងវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមតាមរយៈការកៀរគរមូលធនពីសាធារណជន ឫអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហរិញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។

បេសកម្ម

បង្កើត និងរក្សាឲ្យមានទំនុកចិត្ដពីអ្នកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការការពារសិទ្ធិស្របច្បាប់របស់អ្នកវិនិយោគ និងធានាឲ្យមានការបោះផ្សាយ និងការជួញដូរមូលបត្រប្រកបដោយសណ្ដាប់ធ្នាប់ និងត្រឹមត្រូវ។
លើកកម្ពស់ការគ្រប់គ្រងទីផ្សារមូលបត្រឲ្យមានប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍទីផ្សារនេះឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ។
ជំរុញឲ្យមានភាពសម្បូរបែបនៃឧបករណ៍សញ្ជ័យតាមរយៈការទិញមូលបត្រ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត។
ជំរុញឲ្យមានការធ្វើវិនិយោគទុនពីបរទេស និងការចូលរួមក្នុងទីផ្សារមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជួយសម្រួលដល់ការធ្វើឯកជនភាវូបនីយកម្មសហគ្រាសសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។