គេហទំព័រ > ប្រតិទិនឈប់សម្រាក
ប្រតិទិនឈប់សម្រាក ប្រចាំឆ្នាំ ២០១៣
Public Holidays in Cambodia for the Year 2013
| ០១ មករា |
ទិវាចូលឆ្នាំសកល |
| ០៧ មករា |
ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ |
| ២៥ កុម្ភៈ |
ពិធីបុណ្យមាឃបូជា |
| ០៨ មីនា |
ទិវានារីអន្តរជាតិ |
| ១៤, ១៥, ១៦ មេសា |
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ |
| ០១ ឧសភា |
ទិវាពលកម្មអន្តរជាតិ |
| ១៣-១៤-១៥ ឧសភា |
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា |
| ២៤ ឧសភា |
ពិធីបុណ្យវិសាខបូជា |
| ២៨ ឧសភា |
ព្រះរាជពិធីច្រត់ព្រះនង្គ័ល |
| ០១ មិថុនា |
ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា |
| ១៨ មិថុនា |
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល |
| ២៤ កញ្ញា |
ទិវាប្រកាសរដ្ឋធម្មនុញ្ញ |
| ០៣, ០៤, ០៥ តុលា |
ពិធីបុណ្យភ្ជុំបិណ្ឌ |
| ១៥ តុលា |
ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ |
| ២៣ តុលា |
ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស |
| ២៩ តុលា |
ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា |
| ០៩ វិច្ឆិកា |
ពិធីបុណ្យឯករាជ្យជាតិ |
| ១៦, ១៧, ១៨ វិច្ឆិកា |
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក |
| ១០ ធ្នូ |
ទិវាសិទ្ធិមនុស្សអន្តរជាតិ |
|
ពេលវេលាឈប់សម្រាកទាំងឡាយដែលត្រូវចំថ្ងៃណាមួយនៃថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ (សៅរ៍ ឬ អាទិត្យ) ត្រូវបានឱ្យឈប់ចំនួន ០១ថ្ងៃ នៃថ្ងៃបន្ទាប់ជាបន្ថែមទៀត។ ប៉ុន្តែក្នុងករណីត្រូវចំទាំងពីរថ្ងៃជាប់គ្នា គឺទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យនោះ ចំនួនថ្ងៃបន្ទាប់ ដែលត្រូវអនុញ្ញាតឱ្យឈប់សម្រាកបន្ថែមជាជំនួស គឺឈប់ចំនួន ០១ថ្ងៃតែប៉ុណ្ណោះ។
អនុក្រឹត្យលេខ ១៨៦ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១២ ស្ដីពីការកែសម្រួលមាត្រា១ នៃអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០១៣ ។
|
ព័ត៌មានលម្អិត ...
|